A Story Of Boundaries
អំពីព្រំដែនផ្ទាល់ខ្លួន:
5/1/20243 min read
អំពីព្រំដែនផ្ទាល់ខ្លួន:
(English below)
ថ្មីៗនេះ ខ្ញុំបានចាប់ផ្តើមធ្វើការសរសេរដោយសេរី (ឬ “ការចោលគំនិតលេីក្រដាស”)។ ខ្ញុំកំណត់ម៉ោង 15 នាទី ហើយគ្រាន់តែចាប់ផ្តើមសរសេរដោយគ្មានប្រធានបទគ្រោងទុក គ្មានការរឹតបន្តឹង គ្មានរចនាសម្ព័ន្ធ។ ប្រយោគ ឬកខណ្ឌមិនចាំបាច់ភ្ជាប់គ្នាទេ ហើយក៏មិនចាំបាច់មានអត្ថន័យពិសេសអីដែរ។ គ្រាន់តែអនុញ្ញាតឱ្យចិត្តដើរដោយសេរីរយៈពេល 15 នាទី។ ខ្ញុំឃើញថា នេះជាទំនោរនាំខ្ញុំទៅរកការគិតយ៉ាងស៊ីជម្រៅអំពីប្រធានបទមួយចំនួនដែលខ្ញុំមិននឹកស្មានថាខ្លួនខ្ញុំគិត។
ការសរសេរដោយសេរីចុងក្រោយបាននាំខ្ញុំទៅប្រធានបទអំពីរបៀបរៀននិយាយថា “ទេ” ចំពោះមនុស្សដែលយើងយកចិត្តទុកដាក់ និងស្រលាញ់។ មានមនុស្សជាច្រើនមានការភ័យខ្ខ្លាចក្នុងការកំណត់ព្រំដែនផ្ទាល់ខ្លួន មិនដែលហ៊ាននិយាយថា“ទេ” ខ្លាចថាវានឹងប៉ះពាល់ដល់ទំនាក់ទំនង ខ្លាចគេមើលទៅថាេយីងនេះអាត្មានិយម។ ដល់អីចឹងទៅ យេីងឆ្លេីយយល់ព្រមរហូត សូម្បីតែចំពោះអ្វីដែលយេីងមិនចង់ធ្វើ។ យេីងជួយគេរហូត សូម្បីតែពេលដែលយេីងដឹងថាកែវរបស់ខ្ញុំទទេ ឬអស់ធនធានខាងក្នុងទាំងស្រុងក៏ដោយ។ ការនិយាយថាទេចំពោះមនុស្សដែលយើងស្រលាញ់ ឬកំណត់ព្រំដែនប្រភេទណាក៏ដោយ ធ្វេីអោយយើងមានអារម្មណ៍ថប់ដង្ហើម និងពិបាកចិត្តណាស់ — វាធ្វេីអោយយើងមានអារម្មណ៍ថាមិនមានសុវត្ថិភាព ហើយដូចជាយើងនេះអាចដាច់ខ្យល់ស្លាប់បាត់អីចឹងប្រសិនបើយើងមិនបកក្រោយយកពាក្យទាំងនោះមកវិញទេ។
ប៉ុន្តែអាការប៉ុនប៉ងដើម្បី "រក្សាទំនាក់ទំនងឱ្យរឹងមាំតាមរយៈការមិនគោរពដែនកំណត់របស់យើង" នាំទៅរករឿងដែលយើងកំពុងព្យាយាមជៀសវាង រឿងដែលយេីងខ្លាចបំផុត។ កាលណាយើងកាន់តែមិនស្មោះត្រង់នឹងខ្លួនយើង ហើយមិនគោរពដែនកំណត់របស់យើង នោះយើងកាន់តែមានអារម្មណ៍អាក់អន់ចិត្ត។ សេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់យើងចំពោះអ្នកដ៏ទៃក្លាយជាការស្រលាញ់ដែលភ្ជាប់ជាមួយលក្ខខណ្ឌ ហេីយវាក្លែងបន្លំខ្លួនជា “ក្តីស្រលាញ់គ្មានលក្ខខណ្ឌ”។ វានាំអោយគុណភាពទំនាក់ទំនងរបស់យេីងធ្លាក់ចុះ ព្រោះវាពោរពេញទៅដោយការសំដែងនិងការប៉ុនប៉ង។
តើរូបភាពវាមើលទៅដូចម្ដេច? វាគឺរូបភាពនៃការរំពឹងថាអ្នកជុំវិញខ្លួនយេីងនឹងអានដាច់គំនិតរបស់យើងសម្រាប់អ្វីដែលយើងចង់បាន ដោយយេីងមិនបាច់ប្រាប់ទៅពួកគេ។ វាគឺរូបភាពដែលយេីងត្អូញត្អែរអំពីអារម្មណ៍ហត់នឿយដែលយើងបានធ្វើការហួសកម្លាំង ហេីយមិនមានអ្នកមេីលឃេីញឬការកោតសរសើរ។ វានិយាយថាយើងផ្តល់ឱ្យគេរហូតហើយគេ ដឹងតែពីវិធីយកពីយើងតែមិនដែលសងអីមកវិញទេ។ វានិយាយថា "ខ្ញុំជាជនរងគ្រោះនៃសេចក្តីសប្បុរសរបស់ខ្ញុំ" នៅក្នុងវិធីឈ្លានពានអកម្មផ្សេងៗគ្នាជាច្រើន។
យើងឆ្លាស់ក្បួនរវាងការចង់បានជំនួយ និងការអន់ចិត្តចំពោះខ្លួនឯងសម្រាប់ការសុំជំនួញពីគេ ដោយគិតថាយើងកំពុងដាក់បន្ទុកលើអ្នកដទៃជាមួយនឹងបញ្ហារបស់យើង។ ហើយដល់ថ្ងៃមួយ យើងបានសម្រេចចិត្តសុំជំនួយពីគេ ប៉ុន្តែចៃដន្យអីម្នាក់នោះមិនអាចជួយយើងបាន ឬមិនមានពេលអោយយេីងដោយហេតុផលផ្ទាល់ខ្លួនរបស់គាត់ នៅពេលដែលមនុស្សម្នាក់ ឬច្រើននាក់នៅក្នុងរង្វង់នៃការយកចិត្តទុកដាក់របស់យើងមិនតបស្នងនូវ "សប្បុរស" របស់យេីងនោះ ខ្លួនយើងក៏ចាប់ប្តេីមឈឺចាប់ អន់ចិត្ត ខឹង។ ប៉ុន្តែ ដោយសារការប្រយុទ្ធផ្ទៃក្នុងនៃតម្រូវការនៅតែចង់បានគេមើលឃើញថាជាយេីងនេះជាមនុស្ស “ដ៏ងាយស្រួល ចិត្តសប្បុរស ចិត្តទូលាយ គួរអោយស្រឡាញ់” យើងព្យាយាមយ៉ាងខ្លាំងដើម្បីបណ្តេញចេញទាំងស្រុងនូវភាពឈឺចាប់ អន់ចិត្ត និងខឹងទាំងនោះ។ ប៉ុន្តែ ដូចដែលយើងដឹងពីរបៀបដែលអារម្មណ៍ដំណើរការតាមរបៀបដែលយើងមិនអាចគ្រប់គ្រងបានទេបេីយេីងរវល់តែព្យាយាមមិនមេីលវា គឺវានិងជ្រាបតាមការប្រាស្រ័យទាក់ទងរវាងយេីងនឹងអ្នកជុំវិញខ្លួន។
ដោយធ្លាប់ជាអ្នកទទួលរងឥទ្ធិពលនៃទ្ធិពលនៃព្រំដែនផ្ទាល់ខ្លួនដ៏ល្អពីមិត្តភ័ក្រម្នាក់ ហេីយជាសំណាងល្អដែរ ដែលមិត្តរបស់ខ្ញុំមានជំនាញតាមការប្រាស្រ័យទាក់ទងខ្ពស់។ គាត់បានលេីកយកប្រធានបទនោះឡេីងមកដោយភាពអត់ធ្មត់ និងការចង់ដឹងចង់ស្វែងយល់ ដែលអនុញ្ញាតឱ្យមានកន្លែងសម្រាប់អារម្មណ៍អវិជ្ជមានរបស់ខ្ញុំ ផ្តល់ឱ្យខ្ញុំនូវអារម្មណ៍សុវត្ថិភាពដែលខ្ញុំត្រូវការដើម្បីនិយាយបេីកចិត្តដោយស្មោះត្រង់។ ខ្ញុំយល់ហេីយថា NO របស់មិត្តភ័ក្តិរបស់ខ្ញុំ មិនមែនមានន័យថាគាត់មិនខ្វល់ ឬមិនស្រលាញ់ខ្ញុំនោះទេ។ ហើយដោយសារមិត្តរបស់ខ្ញុំបាននិយាយថា NO ពេលគាត់មិនអាចឬមិនចង់ ឥឡូវនេះខ្ញុំអាចជឿជាក់លើ YES របស់គាត់ទាំងស្រុង។ ឥឡូវនេះ ខ្ញុំអាចកាត់បន្ថយការព្រួយបារម្ភរបស់ខ្ញុំអំពីអារម្មណ៍ជាបន្ទុកនៅពេលខ្ញុំសុំជំនួយពីគាត់។ ព្រោះឥឡូវនេះខ្ញុំដឹងហើយថា បើមិត្តខ្ញុំមិនអាចទទួលបន្ទុកបាន គាត់នឹងប្រាប់ខ្ញុំ។
ព្រំដែនផាល់ខ្លួនដ៏ល្អមិនធ្វើឱ្យខូចទំនាក់ទំនងទេ តែវាពង្រឹងទំនាក់ទំនងយេីងអោយរឹតតែប្រសេីរទៅទៀត។
ដូច្នេះខ្ញុំសូមអញ្ជើញអ្នកមកផ្តល់ក្តីស្រលាញ់និងចិត្តសប្បុរសចំពោះខ្លួនអ្នកផ្ទាល់ និងមនុស្សជុំវិញខ្លួនដោយកំណត់ព្រំដែនផ្ទាល់ខ្លួនដ៏ល្អ។ រកគ្រូបង្វិកលំនឺងចិត្តដេីប្បីសិក្សាអំពីរបៀបបន្ធូរអារម្មណ៍ និងអង្គុយជាមួយភាពមិនស្រណុកចិត្តរបស់អ្នក (កុំរត់ចោលវា) ជួយអោយខ្លួនឯងផ្លាស់ប្តូរពីវិធីចាស់ទៅវិធីថ្មី ដែលនាំមកនូវសុខភាពផ្លូវចិត្តល្អ និងទំនាក់ទនងកាន់តែប្រសេីរ។ អនាគតអ្នកនឹងអរគុណអ្នក។
A STORY OF BOUNDARIES:
I have recently started to do a free-writing (or what I like to call it “a thought dump”). Where I set a timer to 15 minutes and just start writing with no planned topic, no restriction, no structure. Sentences or paragraphs don’t have to be linked, neither do they need to make sense. Just allowing the mind to freely roam for 15 minutes. I find that this leads me to a lot deep thought about topics I didn’t expect myself to think about.
The last thought-dump brought me to the topic of learning to say NO, to set boundaries with people we care about and love. Many of us are terrified of setting healthy boundaries, of saying NO, afraid that it will hurt the relationships, that we would appear selfish. We agree to things we don't want to do, we help even when we know our own cup is completely empty, even when we know we have depleted all forms of our resources. Saying NO to people we love or setting any kind of boundaries can feel physically suffocating and excruciating — it feels unsafe, like a looming danger is just around the corner that urges us to reverse that and continued to people please.
Ironically, the attempt to “keep the relationships strong through disrespecting our limits” leads to the very thing that we are trying to to avoid. The more we are dishonest with ourselves and disrespect our limits, the more resentful we feel. Our love and care for others become conditional that disguised itself as “unconditional”.
How did it look like? It is expecting people to read our mind for what we want rather than communicating it to them. It is complaining about feeling exhausted that we have been over worked and under appreciated. It is saying that we been giving and giving and they just keep taking. It is saying that “everyone takes me for granted.” It is saying “I’m a victim of my own kindness” in many different passive-aggressive ways.
We also alternate between wanting help and resenting ourselves for asking for it, thinking we are burdening others with our problems. And when one faithful day we decided to ask for help, but unfortunately to someone who may not be in the position to help us for whatever reason, when one or more people in our circle of care don’t reciprocate that “generosity” we pride ourselves for, we become hurt, resentment, angry. Yet, because the internal battle of the needs to be seen as the “the easy gong, the kind hearted, the loving one”, we try hard to banish all negative emotions. Yet, as we know how feelings work, the more we run from it, the more they have a hold on us. They sips out in our interactions in ways we can’t quite control.
Having been on the receiving end of a healthy boundaries, and fortunately, my friend has high level of emotional intelligent and communication skills. They approached the topic with patience and curiosity allowing space for my negative emotions which gave me the safety I needed to be honest about how I felt. I have learned that my friends’ NO does not mean not caring or not loving. And because my friend has said NO when they are not able to or unwilling to, I now can trust their YES completely. I can now reduce my anxiety about being a burden when I ask for help. Because now I know that if my friend is unable to take on the task, they would let me know.
Healthy boundaries does not damage good relationships, it strengthen them.
So I invite you to be kind to both yourself and people around you by setting healthy boundaries. Work with a therapist to help you learn to self-sooth, to regulate emotions and sit with your discomfort as you transition from the old way to a new and healthy one. Your future self will thank you for it.